Cambodians–including farmers, women, workers and civil society–express their concern and opposition to the Regional Comprehensive Economic Partnership (RCEP) free trade agreement.

“សម្លេងប្រជាពលរដ្ឋ” គឺជាវីឌេអូឯកសារខ្លីផលិតឡើងជាផ្នែកមួយនៃសម្លេងប្រជាជនរួមមាន កសិករ ស្ត្រី កម្មករ និងអង្គការសង្គមស៊ីវិល ដើម្បីបង្ហាញពីក្តីបារម្ភចំពោះបញ្ញាតិ្តមួយចំនួនដែលមាននៅក្នុង“កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយថ្នាក់តំបន់ (RCEP)” ដែលមានដូចជា ជំពូកស្តីអំពីវិនិយោគ សេវាកម្ម កម្មសិទ្ធិបញ្ញា យន្តការដោះស្រាយជម្លោះរវាងអ្នកវិនិយោគនិងរដ្ឋ និងផលប៉ះពាល់របស់ RCEP មកលើគ្រាប់ពូជ ស្បៀងអាហារនិងសិទ្ធិរបស់កសិករ។ ជាផ្នែកមួយនៃប្រជាជន សហគមន៍មូលដ្ឋាន កម្មករ ស្រ្តី កសិករ និង សង្គមស៊ីវិល ពួកយើងអំពាវនាវអោយរដ្ឋាភិបាលនៃព្ររាជាណាចក្រកម្ពុជា ទទួលយកនូវសំណើររបស់ពួកយើងក្នុងការផ្អាកនៃកិច្ចចរចា RCEP និង ធ្វើការពិគ្រោះយោបល់ជាមួយនឹងប្រជាជនមូលដ្ឋាន សហគមន៍ និង សង្គមស៊ិវិលអោយបានស៊ីជម្រៅមុននឹងធ្វើការសម្រេចចិត្តក្នុងការចូលរួមឬអនុម័ត RCEP ។

Video via Social Action for Community and Development (SACD); in Khmer with English subtitles