07/03/2018
Under: Publications, Trade and Investment

របាយការណ៍សិក្សាស្រាវជ្រាវស្តីពី តំបន់សេដ្ឋកិច្ចពិសេស (SEZs) និង​ការទាញយកតម្លៃពីតំបន់មេគង្គ ករណីសិក្សាមួយលើការគ្រប់គ្រង និងការកេងប្រវ័ញ្ចដីធ្លី និងកម្លាំងពលកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា និងមីយ៉ាន់ម៉ា” បានធ្វើការសិក្សាលើករណីសិក្សាចំនួនពីរលើតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ាពាក់ព័ន្ធនឹងការលើកទឹកចិត្ត និងការធានាដែលផ្តល់ជូនដល់អ្នកវិនិយោគដោយធ្វើការថ្លឹងថ្លែង និងការការពារផលប្រយោជន៍ទៅដល់សហគមន៍ កម្មករ និងបរិស្ថាននៅមូលដ្ឋាន។ អនុសាសន៍មួយចំនួនត្រូវបានលើកឡើងនៅក្នងការសិក្សាមួយនេះ រួមមានទាំងការស្នើរអោយមានការកែប្រែក្របខ័ណ្ឌច្បាប់ និងអភិបាលកិច្ចរបស់តំបន់សេដ្ឋកិច្ចពិសេស ការកាត់បន្ថយការពឹងផ្អែកទៅលើវិនិយោគទុនបរទេសលើដីធ្លី និងឧស្សាហកម្មដែលប្រើប្រាស់កម្លាំងពលកម្មធ្ងន់ធ្ងរ និងហេដ្ឋារចនសម្ព័ន្ធសាធារណៈ ការឆ្លើយតបទៅនឹងស្តង់ដាអន្តរជាតិនៃតម្លាភាព និងគណនេយ្យភាពក្នុងការរៀបចំវិនិយោគ និងអភិបាលកិច្ច SEZ ដើម្បីកាត់បន្ថយការគម្រាមគំហែងក្នុងការស្រូបយកផលប្រយោជន៍ជាតិ និងកាត់បន្ថយការទាញយកតម្លៃហិរញ្ញពីតំបន់ជាដើម។